កម្ពុជា​ផ្សព្វផ្សាយ​ “សក្ដានុពល​ទេសចរណ៍​កម្ពុជា​​” ទៅ​កាន់​វេទិកា​អន្តរជាតិ

ដោយៈ ចំណាន

   ភ្នំពេញៈ លោកសុង តុងហាប់ រដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមផ្សព្វផ្សាយអំពី “សក្ដានុពលទេសច​រណ៍កម្ពុជា” ទៅកាន់វេទិកាអន្តរជាតិ និងបានជួបជាមួយថ្នាក់ដឹកនាំចិនមួយចំនួន។

វេទិកានេះត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងដំណើរបេសកកម្មនោះ លោករដ្ឋលេខាធិការ បានចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទស្តីពី “កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍-Cultural and Tourism Cooperation Conference” អមដោយបទបង្ហាញស្តីពី “សក្ដានុពលទេសចរណ៍កម្ពុជា” ក្រោមអធិបតីភាពលោក Ma Rui លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនទីក្រុង Yushu និងមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ រដ្ឋបាលខេត្តកែប រដ្ឋបាលខេត្តតាកែវ តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈប្រតិភូតំណា​ងប្រទេសសមាជិក កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង វិស័យឯកជនដែលពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបប្រមាណ១៥០រូប។

ក្នុងអំឡុងពេលចូលរួមកម្មវិធីខាងលើ លោកសុង តុងហាប់ រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមជាមួយតំណាងគណៈប្រតិភូជាន់ខ្ពស់ ប្រទេសឡានឆាង-មេគង្គ ចូលជួបសម្តែងការគួរសម ជាមួយលោក Wu xiaojun លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តឈីងហៃ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋបាលខេត្តឈីងហៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

បន្ទាប់ពីជំនួបនេះ លោករដ្ឋលេខាធិការ ក៏បានបន្តចូលរួមពិធីបើកផ្លូវការកិច្ចសន្ទនាស្តីពី “កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (Lancang- Mekong Cooperation River-Source Dialogue” និងបានឡើងថ្លែងសារជូនពរ និងសារអបអរសាទរខួបលើកទី១០ ក្នុងពិធីបើកខាងលើ តំណាងឱ្យប្រតិភូកម្ពុជាចូលរួមក្នុងកម្មវិធីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here