ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍បានរៀបចំផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជាទៅកាន់ប្រទេសវៀតណាម” តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិទេសចរណ៍រវាងសមាគមទេសចរណ៍ធំៗ សមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍ទីក្រុងហូជីមិញ (HTA)។
ក្នុងឱកាសនៃកម្មវិធី ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាង សមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍ទីក្រុងហូជីមិញ (HTA) ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍រួមរវាងកម្ពុជា និងវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមរយៈអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរមានការរំពឹងទុកខ្ពស់ក្នុងការរួមចំណែក ជាមួយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបង្កើនលំហូរ ភ្ញៀវទេសចរទៅវិញទៅមករវាងកម្ពុជា និងវៀតណាម ព្រមទាំងទាក់ទាញភ្ញៀវទេសចរ ពីបណ្តាប្រទេសទី៣ មកទស្សនាប្រទេសទាំងពីរកាន់តែច្រើន ស្របតាមទិសដៅពង្រឹងការតភ្ជាប់ទេសចរណ៍ក្នុងតំបន់ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ របស់ប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕








