ក្រុម​មន្រ្តី​ពិភាក្សា​អំពីវឌ្ឍនភាព​នៃ​ការ​សិក្សា​គម្រោង​សាងសង់​ផ្លូវជាតិលេខ៨

ដោយៈ ចំណាន

   ភ្នំពេញៈ កិច្ចប្រជុំពិនិត្យពិភាក្សាអំពីវឌ្ឍនភាព នៃការសិក្សាគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញ្ញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧)។

កិច្ចប្រជុំនេះដឹកនាំដោយលោកលោកនឹម សុធា អនុរដ្ឋលេខា​ធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយករងគម្រោង អញ្ជើញជួបពិភាក្សាការងារជាមួយលោក Corey Wong តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីពិនិត្យវឌ្ឍនភាពការងារនៃការសិក្សាគម្រោងផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញ្ញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា តំណាងក្រុមហ៊ុនទីប្រឹក្សា ES Consultant និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិភាក្សាលម្អិតទៅលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋម (Feasibility Study) លើការវាយតម្លៃផលប៉ះពាល់ បរិស្ថាន និងសង្គម ព្រមទាំងផែនការហិរញ្ញវត្ថុ និងកាលវិភាគអនុវត្តគម្រោង។

ជាលទ្ធផល លោកប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងបានស្នើឱ្យក្រុមការងារបច្ចេកទេ​សបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការសិក្សាឱ្យបានចប់សព្វគ្រប់តាមផែនការកំណត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here