ដៃគូ​អភិវឌ្ឍនិ​ង​មន្រ្តីជំនាញ​ពិភាក្សាពី​គម្រោង​លើក​កម្ពស់​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​

ដោយៈ ចំណាន

ភ្នំពេញៈ ក្រុមមន្រ្តីបានបើកប្រជុំការងារបច្ចេកទេស ផ្នែកលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារផ្នែកសង្គម និងបរិស្ថាន នៃគម្រោងលើកកម្ពស់ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ នៅព្រះរាជាណាចក្រកម្ពុជា(CRCI) ជាមួយក្រុម​ការងារធនាគារពិភពលោក(WB)។

លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារជំនាញCRCI-PMU ដើម្បីចូលរួមកិច្ចប្រជុំ ជាមួយក្រុមការងារWB ដែលដឹកនាំដោយលោក Sadig Aliyev អ្នកជំនាញជាន់ខ្ពស់ផ្នែកដឹកជញ្ជូន នៃធនាគារពិភពលោក(World Bank) លើការងារបច្ចេកទេសផ្នែកលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារផ្នែកសង្គមនិងបរិស្ថាន នៃគម្រោងលើកកម្ពស់ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នៅព្រះរាជាណាចក្រកម្ពុជា-CRCI ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភា​​​ក្សាគ្នាលើវឌ្ឍនភាព ការងារបច្ចេកទេសផ្នែកលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារផ្នែកសង្គមនិងបរិស្ថាន ការដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកទិសដៅផែនការអនុវត្តការងារបន្ត ដើម្បីពន្លឿនការងារ គម្រោងឱ្យប្រព្រឹត្តទៅដោយភាពរលូន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

នាឱកាសនោះ លោករដ្ឋលេខាធិការ និងជានាយកគម្រោង ក៏បានថ្លែងអំណរគុណចំពោះ ក្រុមការងារធនាគារពិភពលោក និងមន្ត្រីជំនាញ ដែលបានផ្ដល់ជំនួយគាំទ្រ រួមទាំងផ្នែកបច្ចេកទេស និងកិច្ចសហការបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគម្រោងស្របតាមផែនការដែលបានគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here