រដ្ឋមន្រ្តី​ដឹកនាំ​កិច្ច​ប្រជុំ​លើវឌ្ឍន​ភាព​ក្នុង​​វិស័យទេសចរណ៍​កម្ពុជា

ដោយៈ ចំណាន

   ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់ក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះធ្វើឡើង ក៏ដើម្បីស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលសម្រេចបាន ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជំរុញការអនុវត្តភារកិច្ចរបស់ក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយកសាលា អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង សរុបចំនួន ៩៣រូប។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារសំខាន់ៗចំនួន ៤ រួមមាន១). វឌ្ឍនភាពនៃការរៀបចំសេវាអេឡិកត្រូនិកសម្រាប់ធុរកិច្ច ក្នុងក្របខណ្ឌក្រសួងទេសចរណ៍ នៅក្នុងប្រព័ន្ធCAMDx ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្នើសុំអាជ្ញាបណ្ណ តាមប្រព័ន្ធអនឡាញ។ ២). វឌ្ឍនភាពនៃគម្រោងកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ​របស់ក្រសួងទេសចរណ៍។

៣). វឌ្ឍនភាពនៃការធ្វើជំរឿនមន្ត្រី និងការរៀបចំការកំណត់ ការពិព័រណ៌នាមុខតំណែង វិជ្ជាជីវៈរបស់ក្រសួងទេសចរណ៍, និង៤). សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here