ដោយៈ ចំណាន
ស្ទឹងត្រែងៈ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រារព្ធទិវាអន្តរជាតិជនជាតិ ដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ “ ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព”។
លោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ“ ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព”។
អង្គពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធលោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមន្រ្តីពាក់ព័ន្ធ។
ពិធីអបអរសាទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២នៅកម្ពុជា រៀបចំឡើងក្នុងគោលបំណង៖
១. ចូលរួមអបអរសាទរជាមួយ ជនជាតិដើមភាគតិចលើពិភពលោក និងបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា។ ២. បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាព អភិរក្សវប្បធម៌ និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ស្របតាមគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនជាតិដើមភាគតិច។
៣. ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់បងប្អូនជនជាតិដើមភាគតិច និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ជនជាតិដើមតិច ដោយមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ៕











