តើ​ផ្សារហ៊ុន​នៅ​តំបន់អាសុី​មាន​អ្វី​ប្រែប្រួល​សំខាន់ៗ​នៅ​ថ្ងៃ​ចន្ទ​នេះ​?​

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ស្របពេលការចរចាស្វែងរកដំណោះស្រាយដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់មានភាពច្បាស់លាស់។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ខាងក្រៅប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ១,២៩ភាគរយ គិតត្រឹមម៉ោង៤:២២នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ០,៩៤ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា នធ្លាក់ថ្លៃចុះ១,០៨ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានធ្លាក់ថ្លៃចុះ០,៩៨ភាគរយ ខណៈ សន្ទស្សន៍ ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស អូស្ត្រា លី បានងើបឡើងថ្លៃ០,៤៧ភាគរយ ខណៈពេលដែលសន្ទស្សន៍ ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ថ្លៃចុះ៥,១២ភាគរយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here