តើ​ផ្សារ​ហ៊ុន​នៅ​តំបន់​អាសុី​មាន​អ្វី​ប្រែប្រួល​សំខាន់ៗ​នៅ​ថ្ងៃ​សុក្រ​នេះ​?​

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះហក់ឡើងថ្លៃក្នុងការជួញដូរនៅថ្ងៃសុក្រនេះ ដោយផ្សារហ៊ុន KOSPI របស់កូរ៉េខាងត្បូង បាននាំមុខគេ បន្ទាប់ពីរបាយការណ៍ប្រាក់ចំណូលពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយចំនួនបានបន្ធូរបន្ថយការព្រួយបារម្ភអំពីប្រាក់ចំណេញពីការវិនិយោគ AI។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានស្ទុះងើបឡើងថ្លៃ៧,៣២ភាគរយ គិតត្រឹមម៉ោង៤:២២នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ៤,០៣ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ១,២៩ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានងើបឡើងថ្លៃ០,៨៥ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៧២ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានងើបឡើងថ្លៃ០,១ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានស្ទុះហក់ឡើងថ្លៃ១៧,៩១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here