កម្ពុជា​ទាក់ទាញ​លំហូរទុន​ចំនួន​៩៥​លាន​ដុល្លារ​អាមេរិក​វិនិយោគ ​លើ​វិស័យ​ជាច្រើន​ក្នុង​រាជធានី​ខេត្ត​ចំនួន​៥

ដោយៈ ម៉ាណា

    ភ្នំពេញៈ កិច្ចប្រជុំច្រកចេញ-ចូលតែមួយ”លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន៩គម្រោង ក្រោមទុនវិ​និយោគ៩៥លានដុល្លារអាមេរិក។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបើកិច្ចប្រជុំដើម្បីពិភាក្សា និងអនុម័តគំរោងខាងលើនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យដូចជា កសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន គម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និងគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។

វិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន ទី១ គម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់ ទី២ គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ ទី៣ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អនិងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ ទី៤គម្រោងបង្កើតរោងចក្រ ផលិតមីនិងគ្រឿងផ្សំសម្រាប់មី ទី៥ គម្រោងបង្កើតរោងចក្រផលិតសម្ភារៈ បន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក)។

ទី៦ គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និង ទី៧ គម្រោងអាជីវកម្មរ៉ែមាសនិងសាងសង់រោងចក្រកែច្នៃ។

គម្រោងវិនិយោគទាំង៩ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here