NBC សហការជាមួយ SEACEN ​រៀប​ចំ​ពង្រឹង​ធនធាន​មនុស្ស​សម្រាប់​មន្ត្រី​ជំនាញ​

ដោយៈ ម៉ាណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) សហការជាមួយមជ្ឈមណ្ឌលស៊ាសិន (SEACEN) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធសាស្ត្រគ្រប់គ្រងមូលធនមនុស្ស សម្រាប់មន្ត្រីជំនាញ។

វគ្គបណ្តុះបណ្តាលនេះ បានចាប់ពីថ្ងៃទី១៦-១៧ ខែកក្កដា សប្តាហន៍មុននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកស្រី Donna Aura Lumbo អ្នកវិភាគជាន់ខ្ពស់ផ្នែកភាពជាអ្នកដឹកនាំ អភិបាលកិច្ច និងមូលធនមនុស្ស តំណាងមជ្ឈមណ្ឌលស៊ាសិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ វាគ្មិនដែលមកពីមជ្ឈមណ្ឌលស៊ាសិន និងស្ថាប័នអន្តរជាតិនានា បានធ្វើបទឧទ្ទេសនាមដោយផ្ទាល់ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធ ដល់សិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន៣៩រូប ដែលមកពីធនាគារកណ្តាលជាសមាជិក SEACEN ចំនួន១១ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំពីយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សក្នុងសករាជឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here