រដ្ឋបាល​ខេត្តសៀមរាប​បន្ត​ពង្រឹង​ធនធាន​មគ្គុទេសក៏​ទេសចរណ៍

ដោយៈ ម៉ាណា

    សៀមរាបៈ មគ្គុទ្ទេសក៍ទេសចរណ៍៧០នាក់ ចូលរួមវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៏ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រយៈពេល៥ថ្ងៃ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួម បើកវគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៏ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រយៈពេល៥ថ្ងៃ ជូនដល់មគ្គុទ្ទេសក៍ទេស​ចរណ៍ចំនួន៧០នាក់ មកពីសមាគមទេសចរណ៍៖ សមាគមជប៉ុន សមាគមកូរ៉េ សមាគមចិន សមាគមខ្មែរអង្គរ និងមកពីក្រៅសមាគម ក្រោមអធិបតីភាព លោកជំទាវ វណ្ណ សិរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គវិក្រឹតការពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំនាន់ទី២ រៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ មានគោលបំណងអភិវឌ្ឍសមត្ថភាពថ្មីបន្ថែម ក៏ដូចជាផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលទាក់ទងទៅនឹងរបបគំហើញថ្មីៗ នៃការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ ព្រមទាំងនិន្នាការថ្មីៗ នៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន តាមរយៈគ្រូបង្គោល ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា៕

LEAVE A REPLY

Please enter your comment!
Please enter your name here