ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម”។
វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធនានា នៃក្រសួងពាណិជ្ជកម្ម។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ពាក់ព័ន្ធនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ដែលរួមមានថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា (Cambodia FTAs Portal) ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធចុះបញ្ជីម៉ាក ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0) កម្មវិធី MoC Mobile App និងថ្នាលខេមបូឌាត្រេដ៕









