កម្ពុជា​ អេមីរ៉ាត​អារ៉ាប់​រួម​គ្រោង​ បង្កើត​ក្រុម​ប្រឹក្សាធុរកិច្ច​ចម្រុះ​ទ្វេរ​ភាគី​

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ លោកObaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូត នៃអេមីរ៉ាតអារ៉ាប់រួម​ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពីវឌ្ឍនភាព​របស់កម្ពុជានៃការអនុវត្តកិច្ច​ព្រម​ព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម​ (Cambodia-UAE CEPA) និងបានស្នើឱ្យភាគីទាំងពីរ ពិភាក្សាលើលទ្ធភាពរៀបចំកិច្ចប្រជុំលើកទី១ នៃ​គណៈកម្មការចម្រុះ (Joint Committee) នាពេលវេលាសមស្របខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សា និងប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការចរចាបញ្ចប់សេចក្តីព្រាងអនុស្សរណៈ​​ស្តីពី ការ​បង្កើត​ក្រុម​ប្រឹក្សា​ធុរកិច្ចចម្រុះ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សេចក្តីព្រាង​អនុស្សរណៈ​​ស្តីពី ការលើកកម្ពស់កាលានុវត្តភាពវិនិយោគនិងធុរកិច្ច និង​សេចក្តី​ព្រាង​កិច្ចព្រមព្រៀ​ង​ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA)​រវាង​ភាគី​ទាំង​ពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here