តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃសុក្រនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានស្ទុះងើបឡើងថ្លៃយ៉ាងគំហុកក្នុងការជួញដូរនៅថ្ងៃសុក្រនេះ បន្ទាប់ពីទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមចំនួន ៥៧.០០០ កន្លែងនៅក្នុងខែមិថុនា ធ្លាក់ចុះបើធៀបនឹងខែឧសភា ដែលមានចំនួន ១២៩.០០០កន្លែង។ ការធ្លាក់ចុះនៃទីផ្សារការងារនឹងជំរុញឱ្យធនាគារកណ្តាលអាមេរិកពិចារណាបញ្ចុះអត្រាការប្រាក់។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានងើបឡើងថ្លៃ២,៥៩ភាគរយ គិតត្រឹមម៉ោង១:៤៤នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានងើបឡើងថ្លៃ១,៥១ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ១,១៥ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៣៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 បានងើបឡើងថ្លៃ០,៨៦ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បាន
ងើបឡើងថ្លៃ០,៥៧ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានងើបឡើងថ្លៃ១,៣៧ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានងើបឡើងថ្លៃ៦,០២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here