សាកល​វិទ្យាល័យ​មួយ​នៅ​ប្រទេសចិន​ពង្រឹង​ការ​សាងសង់​ច្រក​របៀង​សេដ្ឋកិច្ច​ផ្លូវដែក​នៅ​ក្នុង​អនុ​តំបន់​មេគង្គ​

ដោយៈ ម៉ាណា

    ប្រទេសចិនៈ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពស្ដីពី ការសាងសង់ច្រករបៀងសេដ្ឋកិច្ចផ្លូវដែកនៅក្នុងអនុតំបន់មេគង្គ ក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅសាកលវិទ្យាល័យ Beijing Jiaotong University ទីក្រុងប៉េកាំង។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (The Construction of Railway Economic Corridor in the Great Mekong Subregion under the Global Development Initiative) ដោយមានការចូលរួមពីសិក្ខាកាមមកពីប្រទេសកម្ពុជា សាធារណៈរដ្ឋប្រជាមានិតឡាវ សាធារណៈរដ្ឋនៃសហភាពមីយ៉ាន់ម៉ា សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងប្រទេសថៃ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានជួបប្រទះនាពេលកន្លងមក របស់សាស្ត្រាចារ្យជាច្រើនរូប ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវដែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here