កំណើនតម្លៃខុនដូនៅកណ្តាលទីក្រុងតូក្យូធ្លាក់ចុះ ខណៈតម្រូវការវិនិយោគថយចុះ

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមកាសែត Nikkei Asia បានចុះផ្សាយថា កំណើនតម្លៃខុនដូនៅកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានថយចុះ ដែលបង្ហាញពីការធ្លាក់ចុះនៃតម្រូវការពីបណ្តាវិនិយោគិន។

នៅក្នុងខែឧសភា តម្លៃខុនដូប្រភេទទី២ ជាមធ្យមដែលមានទំហំ៧០ម៉ែត្រការ៉េនៅក្នុងសង្កាត់ចំនួន៦ នៅកណ្តាលទីក្រុងតូក្យូមានទំហំទឹកប្រាក់ចំនួន១៨៧,៤៨ លានយ៉េន (១,១៦ លានដុល្លារអាមេរិក) ធ្លាក់ចុះ ០,៤% បើធៀបនឹងខែមេសា។

តម្លៃខុនដូ​នៅ​តែ​ស្ថិត​ក្នុងទំហំទឹកប្រាក់ចន្លោះ​ពី ១៨០ លានយ៉េន​ទៅ ១៩០ លាន​យ៉េន​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគលើកឡើងថា អត្រាការប្រាក់ខ្ពស់បានធ្វើឱ្យការវិនិយោគលើអចលនទ្រព្យមិនសូវមានភាពទាក់ទាញ ខណៈការថយចុះនៃកំណើនតម្លៃខុនដូបានកាត់បន្ថយប្រាក់ចំណេញពីការលក់ចេញវិញ(resale)។

កាលពីឆ្នាំមុន អាជ្ញាធរសង្កាត់ Chiyoda ក៏បានដាក់ចេញវិធានការ ដើម្បីទប់ស្កាត់ការលក់ចេញខុនដូដែលទើបសាងសង់ថ្មីយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ យូនីតខុនដូកាន់តែច្រើនកំពុងត្រូវបានចុះបញ្ជីសម្រាប់លក់ ជាពិសេសនៅតំបន់ Minato និងតំបន់ Chuo ជាទីតាំងដែលសកម្មភាពនៃការវិនិយោគ និងអ្នកទិញបរទេសមានភាពរឹងមាំកន្លងមក៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here