ទីក្រុង​នៃ​ខេត្ត​ចំនួន​៤​ស្ថិត​ក្នុង​ផែនការ​អភិវឌ្ឍ​គំនូស​ប្លង់​បច្ចេកទេស​លំអិត​ពី​ក្រសួង​សាធារណការ​

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រុមហ៊ុនចំនួន៣បានចូលរួម ដើម្បីពិភាក្សាលម្អិតអំពីពីទំហំការងាររបស់ក្រមហ៊ុនទីប្រឹក្សាបច្ចេកទេស Kunwa Engineering ក្នុងការសិក្សាសមិទ្ធិលទ្ធភាព (FS) និងគំនូសប្លង់បច្ចេកទេសលម្អិត (DeD) ក្នុងក្រុងនៃខេត្តចំនួន៤។

ទីក្រុងនៃខេត្តចំនួន៤ រួមមានៈ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រុងដូនកែវ ខេត្តតាកែវ និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងោកាសលោករដ្ឋលេខាធិការ និងជានាយកគម្រោង លោកហេង ណន បានអញ្ជើញដឹកនាំក្រុមការងារ អង្គភាពគ្រប់គ្រងគម្រោងប្រជុំពិនិត្យលើការធ្វើបច្ចុប្បន្នភាព ទំហំការងារលើការអនុវត្ត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)។

លោកហេង ណន
លោកហេង ណន

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Kunhwa Engineering & consulting Co. LTD តំណាងក្រុមហ៊ុន ES International Consultants តំណាងក្រុមហ៊ុន Yooshin Engineering Corporation និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here