ព្រះ​ម្ចាស់​ក្សត្រី​នៃ​ប្រទេស​ដាណឺម៉ាក​បាន​កោត​ស្ញប់​ស្ញែង​ប្រាសាទអង្គរវត្ត​បេតិកភ័ណ្ឌ​ពិភពលោក​

ដោយៈ ម៉ាលីនណា

សៀមរាបៈ ព្រះអង្គម្ចាស់ក្សត្រីBenedikte Astrid Ingeborg Ingrid យាងទត ភាពអច្ឆរិយៈរបស់ប្រាសាទអង្គរវត្ត ដែលជាបេតិក​ភណ្ឌពិភពលោកទទួលស្គាល់ ដោយអង្គការUNESCO។

ក្នុងឱកាសនោះ ព្រះអង្គម្ចាស់ក្សត្រី បានសព្វព្រះរាជហាទ័យ និងមានព្រះបន្ទូលកោតស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះប្រាសាទអង្គរវត្ត ដែលសក្តិសមជាសម្បត្តិ បេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជា និងមនុស្សជាតិទាំងមូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសយាង និងអញ្ជើញទស្សនារមណីយដ្ឋានអង្គរ ព្រះអង្គម្ចាស់ក្សត្រី បានបង្ហាញចំណាប់អារម្មណ៍ពីដាណឺម៉ាក ដែនដីនៃបេតិ​កភណ្ឌពិភពលោក ចំពោះមិត្តកម្ពុជា និងប្រាសាទអង្គរវត្ត ភាពអច្ឆរិយៈរបស់ប្រាសាទអង្គរវត្ត នៅតែបន្តធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង និងលង់ស្នេហ៍។

ដំណើរយាង និងអញ្ជើញនេះ គឺដោយទទួលបានមតិដឹកនាំដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអមដំណើរព្រះអង្គម្ចាស់ក្សត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here