ការនាំចេញរបស់សិង្ហបុរីកើនឡើង៦,៨% ក្នុងខែធ្នូ ទោះស្ថិតក្នុងអំឡុងពេលកូវីដ

ដោយៈសុខុម

សិង្ហបុរី: សារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៨ មករា ថា ការនាំចេញទំនិញក្នុងស្រុកក្រៅពីទំនិញប្រេង (NODX) របស់ប្រទេសសិង្ហបុរី បានកើនឡើងខ្ពស់រហូតដល់ ៦,៨% ក្នុងខែធ្នូ ចុងឆ្នាំ២០២០។

កំណើនគួរឱ្យអបអរសាទរនេះ ភាគច្រើនទទួលបានដោយសារ ការកើនឡើងការដឹកជញ្ជូនទំនិញក្រៅពីទំនិញគ្រឿង អេឡិចត្រូនិកដូចជាគ្រឿងចក្រ និងមាសជាដើម។ ទន្ទឹមនេះ ទំនិញគ្រឿងអេឡិចត្រូនិក ក៏បានកើនឡើងពីកម្រិតទាប កាលពីមួយឆ្នាំមុនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យផ្លូវការពី Enterprise Singapore ជាក្រុមប្រឹក្សាកំណត់លក្ខន្តិកៈ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ដើម្បីជួយគាំទ្រដល់អាជីវកម្មធនតូច និងមធ្យម (SMEs) និងដែលស្ថិតក្រោមចំណុះរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបង្ហាញកាលពីថ្ងៃទី១៨ មករា ថា នេះជាកំណើនវិជ្ជមានលើកដំបូង សម្រាប់ការនាំចេញទំនិញក្នុងស្រុក ក្រៅពីទំនិញប្រេងក្នុងរយៈពេល៣ ខែមកនេះ ក្រោយធ្លាក់ចុះ ៥% ក្នុងខែវិច្ឆិកា។

ដោយស្ថិតលើមូលដ្ឋានកែប្រែតួលេខពីមួយខែ ទៅមួយខែតាមការឡើងចុះ ការនាំចេញបានកើនឡើង៦,៦% ក្នុងខែធ្នូ ធៀបនឹងកំណើន៣,៧% ក្នុងវិច្ឆិកា។

លោកBarnabas Gan សេដ្ឋវិទូប្រចាំធនាគារសិង្ហបុរី United Overseas Bank Limited បានលើកឡើងថា “កំណើននាំចេញទំនិញក្នុងស្រុក ក្រៅពីទំនិញប្រេងក្នុងខែធ្នូ ពិតជានាំមកនូវសុទិដ្ឋិយមសម្រាប់ឆ្នាំ២០២១”។លោកបន្ថែមថា “ជំហររបស់ប្រទេសសិង្ហបុរី នៅក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលជីវសាស្ត្រ និងគីមីសាស្ត្រ ជាពិសេសអំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ១៩ ទំនងជានឹងបន្តជំរុញឱ្យសកម្មភាពផលិតកើនឡើង និងបន្តគាំទ្រដល់ការនាំចេញទំនិញក្នុងស្រុក ក្រៅពីទំនិញប្រេងរហូតដល់ឆ្នាំក្រោ​យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here