មន្រ្តីក្រសួង ​និង​ប្រតិភូ​ធនាគារ​ពិភពលោក​ ពិភាក្សា​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​

ដោយៈ ម៉ាលៃ

    ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានជួបពិភាក្សាការងារ ជាមួយលោក Sadig Aliyev មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកដឹកជញ្ជូន (TL, Lead transport specialist) និងក្រុមការងារ នៃធនាគារពិភពលោក ដើម្បីពិភាក្សាការងារក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីជម្រាបជូនអំពីលទ្ធផលនៃបេសកកម្ម និងសកម្មភាពសំខាន់ៗ ដែលត្រូវបន្តរបស់ធនាគារពិភពលោកក្នុងការគាំទ្រ ការអនុវត្តគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នៅព្រះរាជាណាចក្រកម្ពុជា រួមទាំងវិស័យភស្តុភារកម្ម និងកិច្ចសហការប្រត្តិបត្តិការ លើគម្រោងនានារបសធនាគារពិភពលោក ទាំងការគាំទ្រផ្នែកបច្ចេកទេស និងការងារគ្រប់គ្រ​ងគម្រោងផ្សេងៗទៀត ដើម្បីរួមចំណែក និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ថ្លែងក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីការរីកចម្រើន នៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជា និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានដើរតួនាទីជាដៃគូសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់គម្រោងនានានៅកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here