ដោយៈ ចំណាន
ភ្នំពេញៈ កម្ពុជាVisa Free យើងមកដល់ហើយ! រួមដំណើរជាមួយគោលនយោបាយ លើកលែងទិដ្ឋាការឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីសម្រស់ វប្បធម៌ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា”។
ក្រុមហ៊ុន GZL International Travel Service Ltd. (广之旅) ដែលជាក្រុមហ៊ុនទេសចរណ៍ឈានមុខមួយ របស់ប្រទេសចិន បានរៀបចំដំណើរកម្សាន្ត នាំភ្ញៀវទេសចរចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូង ក្រោមគោលនយោបាយលើកលែងទិដ្ឋាការជូនប្រជាជនចិន ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា។
ភ្ញៀវទេសចរដំបូងនេះ បានចេញដំណើរពីទីក្រុងក្វាងចូវ (Guangzhou) តាមជើងហោះហើររបស់ Air Cambodia ដោយបង្ហាញពីការឆ្លើយតបជាវិជ្ជមាន របស់ទីផ្សារទេសចរណ៍ចិន ចំពោះវិធានការសម្រួលការធ្វើដំណើររបស់កម្ពុជា។
ការមកដល់របស់ភ្ញៀវទេសចរនេះ គឺជាសញ្ញាល្អមួយសម្រាប់ការ៊ជំរុញកំណើនទីផ្សារទេសចរណ៍ចិន ដែលជាទីផ្សារដ៏សំខាន់របស់កម្ពុជា។
គោលនយោបាយលើកលែងទិដ្ឋាការឆ្នាំ២០២៦ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕








