PATA រៀប​ចំ​កម្មវិធី​ផ្គូផ្គង​ទេសចរណ៍​កម្ពុជា​ (CTM Mini-Series) ​ឆ្នាំ​២០២៦​

ដោយៈ ម៉ាល័យ

ភ្នំពេញៈ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA)បានប្រារពកម្មវិធីខ្នាតតូច សម្រាប់ការផ្គូផ្គងទេសចរណ៍កម្ពុជា ជាមួយអ្នកលក់កញ្ចប់សេវាកម្មទេសចរណ៍អន្តរជាតិ។

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ព្រឹត្តិការណ៍ស៊េរីខ្នាតតូចនៃកម្មវិធីផ្គូផ្គងទេសចរណ៍កម្ពុជា (CTM Mini-Series) ឆ្នាំ២០២៦ ដែលរៀបចំឡើង ដោយសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សមាគមនេះដឹកនាំដោយលោកបណ្ឌិត ធួន ស៊ីណាន។ សមាគម បានប្រារព្ធកម្មវិធីអាហារពេលល្ងាចផ្លូវការ (Official Gala Dinner)យ៉ាងមហោឡារិកនៅសណ្ឋាគារ Shangri-La Phnom Penh។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ កម្មវិធីទទួលបានការផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះពីសំណាក់ លោករដ្ឋមន្ត្រី អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អន្តរជាតិ។

ការជួបជុំនាពេលរាត្រីនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់គណៈប្រតិភូអន្តរជាតិ ក្នុងការអបអរសាទរ ចំពោះភាពជោគជ័យនៃជំនួបធុរកិច្ច (B2B) ក៏ដូចជាផ្តល់ឱកាស ក្នុងការកសាងបណ្តាញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំកំពូលៗ ក្នុងវិស័យទេសចរណ៍ ដើម្បីបន្តពង្រឹងភាពជាដៃគូពាណិជ្ជកម្មអន្តរជាតិរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here