រដ្ឋាភិបាល​បញ្ចេញ​ថវិកា​បដិភាគ​លើ​គំរោង​ប្រតិបត្តិការ​ និង​ថែទាំ​ប្រព័ន្ធ​ទឹក​កខ្វក់​

ដោយៈ ម៉ាណា

   ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំលើកដំបូង សម្រាប់អនុវត្តការងារគម្រោងដំណាក់កាលប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះដឹកនាំដោយលោកចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង (Kick-Off Meeting) ជាមួយក្រុមហ៊ុន T.C.M. Engineering Company LTD ដោយមានការអញ្ជើញចូលរួមពី នាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោង និងសមាជិកអង្គភាពគ្រប់គ្រងគម្រោង លោក-លោកស្រី តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូននៅក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តកំពង់ធំ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពត សម្រាប់អនុវត្តការងារគម្រោងដំណាក់កាលប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងដំណាក់កាលប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌថវិកាបដិភាគរបស់រាជរដ្ឋាភិបាលនេះ ជាផ្នែកមួយដ៏សំខាន់ ក្នុងការចាប់ផ្តើមធានានិរន្តរភាព ប្រសិទ្ធភាព និងគុណភាពនៃការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here