ទេសាភិបាលធនាគារជាតិពិភាក្សាជាមួយមេដឹកនាំស្ថាប័នAMRO

ដោយៈ ម៉ាណា

ជប៉ុនៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Yasuto Watanabe ប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញបេសកកម្មការងារ នៅប្រទេសជប៉ុន។

កិច្ចពិភាក្សានេះ បានផ្តោតលើការផ្លាស់ប្តូរទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់ វឌ្ឍនភាពនៃការតាមដាន និងវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេស រវាង AMRO និងធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោក នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ លោកYasuto Watanabe បានបញ្ជាក់ថា AMRO នឹងបន្តពង្រឹងតួនាទីរបស់ខ្លួន ក្នុងការតាមដាននិងវាយតម្លៃការវិវត្តសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងគាំទ្រដល់ការពង្រឹង បណ្តាញសុវត្ថិភាពហិរញ្ញវត្ថុក្នុងតំបន់។

ក្នុងឱកាសនោះ លោកជំទាវទេសាភិបាល បានថ្លែងអំណរគុណចំពោះ AMRO ដែលបានផ្តល់អនុសាសន៍ គោលនយោបាយចម្បងៗ និងបានរួមចំណែកអភិវឌ្ឍសមត្ថភាព មន្ត្រីធនាគារជាតិនៃកម្ពុជា តាមរយៈកម្មវិធីហាត់ការ វគ្គបណ្តុះបណ្តាល និងកម្មវិធីកសាងសមត្ថភាពផ្សេងៗ ដែលបានជួយពង្រឹងជំនាញវិភាគ និងការអនុវត្តការងាររបស់មន្ត្រីជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here