ដោយៈ ម៉ាលៃ
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Ling Jianjun ប្រធានក្រុមហ៊ុន Lingzhi Group។
ជំនួបនេះមានគោលបំណង ពិភាក្សាស្វែងយល់អំពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងពាក់ព័ន្ធ នឹងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា។
ប្រព័ន្ធសាងសង់ និងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ កន្លងមកមានការផ្តល់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ដើម្បីចូលរួមលើកកំពស់បរិស្ថាន និងបែបផែនជីវិតកាន់តែប្រសើរឡើង៕









