ដោយៈ និស្ស័យ
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំដឹកនាំដោយលោក ហែន ពុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដី ឱ្យបានតាមផែនការ របស់គណៈកម្មការរៀបចំដែនដីថ្នាក់ស្រុកអង្គរធំ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចូលរួម។
កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើ ការងារមួយចំនួនដូចជា ទី១ ៖ ការងាររៀបចំកាត់គម្របព្រៃឈើ ទី២ ការងារពិនិត្យពិភាក្សាដើម្បីអនុវត្តតាមស្មារតីលិខិតលេខ ៤២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ទី៣ ពិនិត្យការកំណត់ទំហំខ្សែផ្លូវ ប្រឡាយ អូរ ស្ទឹង បឹងបួរ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ។
ទី៤ ជំរុញការចុះបញ្ជីដី ការប្រមូលទិន្នន័យក្បាលដី ដែលនៅសេសសល់ ដើម្បីធានាការចុះបញ្ជីដីធ្លីបានរួចរាល់អស់ ក្នុងឆ្នាំ២០២៦នេះ៕








