ដោយៈ ម៉ាណា
ភ្នំពេញៈ ធនាគារSBI (កម្ពុជា) ក្នុងពិធីសម្ពោធទីស្នាក់ការកណ្តាលថ្មី និងការផ្លាស់ប្តូរឈ្មោះ ព្រមទាំងក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រង ដោយស្របច្បាប់របស់SBI Holdings ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសជប៉ុន និងជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេដែលដឹកនាំដោយបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់លើបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា “ខ្ញុំបានប្រគល់អាជ្ញាប័ណ្ណថ្មីរបស់លោក Shuzo Shikata ប្រធានSBI នៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោកUeno Atsushi។
ធនាគារSBI ជាធនាគារដែលបានរួមបញ្ចូលគ្នាដោយក្រុមហ៊ុន ដែលបង្កើតឡើងដោយលោក អ្នកឧកញ៉ាលី ហួរ អគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបជាក្រុមហ៊ុនធំមួយ ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ ប្រមាណ៣០ក្រុមហ៊ុននៅកម្ពុជា និងធនាគារជប៉ុនមួយ៕









