អ្នក​ជំនាញ​ការ​អាដហុក​អាយ​ស៊ី​ស៊ី​អង្គរ​-សំបូរព្រៃគុក​ បន្ត​ចុះពិនិត្យ​ការដ្ឋាន​ជួស​ជុល​មួយ​ចំនួន​នៅ​អតីត​រាជ​ធានី​ក្រុង​អង្គរ​ធំ

ដោយៈ ឆាយ ផាន់នី

សៀមរាបៈ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិ​សាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលប្រាសាទមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ។

តំបន់ចុះពិនិត្យរួមមាន ដូចជា ប្រាសាទភិមានអាកាស ខ្លោងទ្វារខាងត្បូង ខាងជើង ការកំណាយស្រាវជ្រាវ ក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានី ក្រុងអង្គរធំ ប្រាសាទបាយ័ន ប្រាសាទតាសោម ប្រាសាទតានៃ និងការកែសម្រួលវង់ទស្សនាប្រាសាទភ្នំក្រោម ព្រមទាំងភ្ជាប់ខ្សែទស្សនាប្រាសាទវត្តអធ្វា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here