ក្រសួង​សេដ្ឋកិច្ច​ចាប់​ផ្តើម​រៀប​ចំកិច្ច​ប្រជុំ​តម្រង់​ទិស​សម្រាប់​ការ​​រៀប​ចំ​ថវិកា​ឆ្នាំ​២០២៧​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ សម្រាប់ផ្ទៃក្នុងក្រសួង នាព្រឹ​ក​​ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២៦។

កិច្ចប្រជុំនេះធ្វើឡើងក្រោមការដឹកនាំសម្របសម្រួលដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានកម្មវិធី ថ្នាក់ដឹកនាំគាំទ្រ និងសម្របសម្រួលប្រធានកម្មវិធី, ថ្នាក់ដឹកនាំអង្គភាពថវិកា របស់ កសហវ. និង សហការីពាក់ព័ន្ធ សរុបប្រមាណ៣០០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កិច្ចប្រជុំនាថ្ងៃនេះ ជាវេទិកាទូលាយដែលប្រធានកម្មវិធីទាំង ៥, ថ្នាក់ដឹកនាំជួយគាំទ្រ និងសម្របសម្រួលកម្មវិធី ព្រមទាំងអង្គភាពថវិកាចំណុះកម្មវិធីនីមួយៗ អាចជួបពិភាក្សា និង កំណត់គោលបំណងកម្មវិធី, សូចនាករ និងគោលដៅកម្រិតកម្មវិធី និង ទិសដៅអាទិភាពនានា ដោយផ្អែកលើការអនុវត្តឆ្នាំកន្លងមក ដើម្បីជាមូលដ្ឋានសម្រាប់អង្គភាពថវិកា រៀប​ចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩, គម្រោងថវិកាឆ្នាំ២០២៧ និង គម្រោងសមិទ្ធកម្មឆ្នាំ២០២៧ ។

លោកប្រធានអង្គប្រជុំ បានគូសរំលេចអំពីភាពចាំបាច់នៃការបន្តពង្រឹងប្រសិទ្ធភាព និងតម្លាភាពថវិកាសមិទ្ធកម្មរបស់ កសហវ. តាមរយៈការកំណត់ នូវគោលបំណងកម្មវិធីច្បាស់លាស់, សូចនាករសមិទ្ធកម្មគន្លឹះ និង គោលដៅតាមឆ្នាំជាក់លាក់ នៅកម្រិតកម្មវិធីនីមួយៗ ដែលជាវិញ្ញាសាថ្មីមួយ ក្នុងដំណើរការផ្លាស់ប្តូរឆ្ពោះទៅ “គណនេយ្យភាពសមិទ្ធកម្ម”។

ជាមួយនេះ អគ្គលេខាធិការដ្ឋានក្រសួង បានធ្វើការបង្ហាញពិតានចំណាយគោលតាមអង្គភាព និងការណែនាំបច្ចេកទេសគ្រោងថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនអង្គភាពថវិកានៃ កសហវ. ដើម្បីជាមូលដ្ឋានសម្រាប់អង្គភាពថវិកា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាសមិទ្ធកម្មរបស់ក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here