រដ្ឋ​មន្រ្តីពាណិជ្ជកម្ម​តាម​ដាន​អំពី​វឌ្ឍនភាព​នៃ​ការងារ​រៀប​ចំ​ក្រប​ខណ្ឌ​គោល​នយោបាយ​ពាណិជ្ជកម្ម​កម្ពុជា​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០​៣០

    ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃការងាររៀបចំក្របខណ្ឌ គោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ ២០៣០។

កិច្ចប្រជុំក៏មានវត្តមានរអញ្ជើញចូលរួមដោយ ឯកឧត្ដមរដ្ឋលេ​ខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកប្រធានសសរស្តម្ភ ទីប្រឹក្សា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។

ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ជំរុញការវិនិយោគ គាំទ្រអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារតំបន់ និងពិភពលោក៕

លោកជំទាវ ចម និម្មល
លោកជំទាវ ចម និម្មល

LEAVE A REPLY

Please enter your comment!
Please enter your name here