រដ្ឋ​មន្រ្តី​ដឹក​នាំ​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ផ្សារពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូ​និក​ ខេម​បូឌា​ត្រេដ​

ដោយៈ ម៉ាណា

ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបា​នអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងាររបស់ផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ខេមបូឌាត្រេដ (CambodiaTrade.com) និងគម្រោងពង្រឹងពាណិជ្ជកម្មអេឡិចត្រូនិកជនបទ (Rural E-commerce Empowerment Project – REEP)។

ផ្សារពាណិជ្ជកម្ម CambodiaTrade.com គឺជាគំនិតផ្ដួចផ្ដើមដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ផលិត​ផលក្នុងស្រុក និងផ្ដល់វេទិកាឌីជីថល ប្រកបដោយទំនុកចិត្តសម្រាប់ធុរជនកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ ថ្នាលនេះនឹងបង្កើតជាឱកាសសម្រាប់កសិករ -ផលិតករនៅតាមទីជនបទ អាចដាក់លក់ផលិតផលរបស់ពួកគាត់ នៅក្នុងថ្នាលនេះបាន ហើយថ្នាលនេះនឹងជួយជំរុញ ឱ្យពួកគាត់មានការអភិវឌ្ឍទំនិញទាំងនោះ ប្រកបដោយស្ដង់ដា អនាម័យ និងគុណភាពខ្ពស់ ព្រមទាំងផ្ដល់ជាវគ្គបណ្តុះបណ្តាលបន្ថែម ទាក់ទងបច្ចេកទេស និងការវេចខ្ចប់ជាដើម។

ដោយឡែក គម្រោងREEP នឹងដើរតួយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកដល់អាជីវករនៅតាមតំបន់ជនបទ ដើម្បីធានាថា “គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលក្នុងសេដ្ឋកិច្ចឌីជីថល” ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here