ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធាណការ និងដឹកជញ្ជូនលោក គួច ប៊ុនលាត រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមប្រកាសដាក់ឱ្យដំណើរការកម្មវិធីភាពជាដៃគូ អូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate)។
គោលបំណងនៃកម្មវិធីACP4Climate គឺដើម្បីពង្រឹងសមត្ថភាពស្ថាប័ន កែលម្អយន្តការរៀបចំផែនការ និងយន្តការសម្របសម្រួល គាំទ្រការគ្រប់គ្រងធនធានទឹកចម្រុះ ពង្រឹងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើភស្តុតាង និងជំរុញអភិក្រម ប្រកបដោយបរិយាបន្ននៃអភិបាលកិច្ចទឹក។ លើសពីនេះ ក៏នឹងគាំទ្រដល់ការរៀបចំផែនការ និងកិច្ចខិតខំប្រឹងប្រែង ពង្រឹងភាពធន់នៅតាមអាងទន្លេសំខាន់ៗ រួមមាន៖ អាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេទន្លេសាប។
ក្រោមកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្ត្រាលី កម្មវិធីក្នុងវិស័យធនធានទឹក ដែលកំពុងដំណើរការ នាពេលបច្ចុប្បន្ននេះ រួមមាន៖ ទី១)គម្រោងការវាយតម្លៃការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ តាមរយៈភាពជាដៃគូទឹកអូស្ត្រាលី(AWP) ទី២)គម្រោងការរៀបចំឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការអនវុត្តត្រីវិស័យ(២០២៧-២០៣១) របស់ក្រុមការងារត្រីវិស័យ កសិកម្ម ទឹក ជនបទ តាមរយៈភាពជាដៃគូកម្ពុជា-អូស្ត្រាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និង ទី៣)កម្មវិធីភាពជាដៃគូ អូស្ត្រាលី-កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climiate ដែលទទួលបានហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តដំណាក់កាលទី១ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០៕









