មន្រ្តីជាន់ខ្ពស់ណែនាំនិតិវិធីសាមញ្ញកម្ម និងការពារផលប្រយោជន៍របស់វិនិយោគិន

ដោយៈ ចំណាន

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញនូវព័ត៌មាន ទាក់ទង​នឹងការពន្លឿននីតិវិធី និងការពារផលប្រយោជន៍របស់វិនិយោគិន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា សូមធ្វើការក្រើនរម្លឹកឡើងវិញ អំពីយន្តការឌីជីថល និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារផ្តល់សេវារបស់ ក.អ.ក.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទម្រង់ទាំងនេះមានដូចខាងក្រោម ទី១ ការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចាប់ពីការដាក់ពាក្យស្នើសុំ រហូតដល់ការអនុម័តចេញវិញ្ញាបនបត្រ ត្រូវបានអនុវត្តទាំងស្រុ​ងតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

យន្តការនេះ ត្រូវបានរៀបចំឡើងដើម្បីពន្លឿននីតិវិធី ដោយកាត់បន្ថយការប្រើប្រាស់ក្រដាសរឹង មកជាទម្រង់ឌីជីថល និងផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចតាមដានដំណើរការ នៃការផ្តល់សេវាចុះបញ្ជីគម្រោ​ងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដោយខ្លួនឯងផ្ទាល់ប្រកបដោយតម្លាភាព។

រាល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងឯកសាររដ្ឋបាលពាក់ព័ន្ធដែលចេញដោយ ប្រព័ន្ធ cdcIPM គឺជាឯកសារឌីជីថល ដែលត្រូវបានចុះហត្ថលេខា និងប្រ​ថាប់ត្រាអេឡិចត្រូនិក (e-Signature និង e-Stamp) មាន QR Code ដែលភ្ជាប់ទៅកាន់ដែនជាតិ “.gov.kh” មានតម្លៃជាជាឯកសារច្បាប់ដើម ដោយមិនចាំបាច់ធ្វើកិត្យានុកូលកម្មឡើយ។

ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវ សូមវិនិយោគិន និងភាគីពាក់ព័ន្ធ មេត្តាស្កេនQR Code នៅលើឯកសារដូចបានរៀបរាប់ខាងលើ។ ព័ត៌មាននៅលើឯកសារដែលត្រឹមត្រូវ គឺនឹងបង្ហាញដូចគ្នាជាមួយនឹងព័ត៌មានដែលទាញចេញពីដែនជាតិ “gov.kh”។

ផ្ទុយទៅវិញ ក្នុងករណីព័ត៌មាននៅលើឯកសារ មិនដូចគ្នាជាមួយនឹងព័ត៌មាន ដែលបានបង្ហាញតាមការស្កេនQR Code ឬមិនចេញពីដែនជាតិណាមួយរបស់រដ្ឋាភិបាល នោះបានន័យថាឯកសារមានភាពមិនប្រក្រតី ឬជាឯកសារក្លែងក្លាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here