ដោយៈ ម៉ាលីនណា
ភ្នំពេញៈរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកយិត ប៊ុណ្ណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ លើគម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកស្រី Jaishree Jindel (Project Team Leader) ដោយមានការចូលរួមពីលោកប្រធានគ្រប់គ្រងគម្រោង លោក-លោកស្រី ជាសមាជិក-សមាជិកាគម្រោងផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាការងារ និងផ្តល់ព័ត៌មានជូនតំណាងធនាគារ AIIB ពីវឌ្ឍនភាពការងារដែលអង្គភាពគ្រប់គ្រងគម្រោងសម្រេចបាន រួមមាន៖ ប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង និងការបំពេញបន្ថែមនូវចំណុចមួយចំនួនក្នុង Term of Reference (TOR) ដើម្បីឱ្យស្របនឹងលក្ខខ័ណ្ឌបច្ចេកទេសរបស់ក្រសួង៕










