ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជារួមគ្នាជម្រុញផលិតផលក្នុងស្រុក

ដោយៈ ចំណាន

    ភ្នំពេញៈ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំ​ណា​ង អ្នកឧកញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មរាជធានី-ខេត្ត បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាការងាររវាងក្រសួ​ងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

គោលបំណងនៃកិច្ចពិភាក្សានេះ ដើម្បីពិភាក្សាលើការរួមគ្នា បន្តជំរុញផលិតផលក្នុងស្រុក ជាពិសេសការចូលរួមចំណែក ដែលមិនអាចខ្វះបានពីវិស័យឯកជន ក្នុងការជួយផ្សព្វផ្សាយនិង ជំរុញការជ្រៀតចូលទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំ ក៏បានពិនិត្យវឌ្ឍនភាព នៃយុទ្ធនាការជាតិ#MadeIn Cambodia និង#Madebyher និងការងារត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំង នៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្តផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា លឹម ហេង បានស្នើសុំលោកជំទាវរដ្ឋមន្ត្រី បង្កើតក្រុមការងារសម្របសម្រួល (Taskforce) រវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីសហការធ្វើការឱ្យជិតស្និទ្ធ ក្នុងការធានាឲ្យមានលទ្ធផលប្រសើរ និងទាន់ពេលវេលា។

អ្នកឧកញ៉ាអនុប្រធាន ក៏បានស្នើសុំឱ្យមានកិច្ចប្រជុំពិភាក្សាការ​ងារ ជាមួយលោកជំទាវ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ជារៀងរាល់ឆ្នាំ ដើម្បីលើកជាសំណូមពរ និងបញ្ហានានា របស់វិស័យឯកជននៅតាមបណ្តាលរាជធានី-ខេត្ត។

លោកជំទាវរដ្ឋមន្ត្រីបានទទួលយកសំណើរ របស់វិស័យឯកជន ព្រមទាំងឯកភាព ឱ្យមានកិច្ចប្រជុំពិភាក្សាការងារ ជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជាជាទៀងទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here