ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមហ៊ុនFUCHS កម្ពុជា ឯ.កតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងទិញផលិតផលកសិឿស្សាហកម្មនៅខេត្តត្បូងឃ្មុំ។
តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ លក់ជ័រកៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ រវាងក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុន FUCHS កម្ពុជា ឯ.ក និងសហគមន៍កសិកម្មត្បូងឃ្មុំ។
ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោករស់ សុដែន រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកគន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។
ការចុះកិច្ចសន្យានេះ ដើម្បីធានាទីផ្សារ និងតម្លៃជូនកសិករ ក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះមាន១០កិច្ចសន្យា តម្លៃទឹកប្រាក់សរុបប្រមាណ១,៣០០,០០០ ដុល្លារអាមេរិក។
កិច្ចសន្យាដែលចុះរួមមាន៖ ជ័រកៅស៊ូចំនួន៧ កិច្ចសន្យា (បរិមាណ១,០៦០តោន) ម្រេចខ្មៅសុវត្ថិភាព ចំនួន០១កិច្ចសន្យា (បរិមាណ ១០០ តោន)ស្រូវសែនក្រអូប ចំនួន០១កិច្ចសន្យា (បរិមាណ ២៦.៥០ តោន) ពោតក្រហមចំនួន០១កិច្ចសន្យា (បរិមាណ១៥០តោន)៕








