ក្រុមហ៊ុនលំដាប់យក្សរបស់ចិនចង់ប្រែក្លាយប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងសហការជាមួយក្រសួងទេសចរណ៍ ប្រែក្លាយប្រទេសកម្ពុជា ជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ។

ព័ត៌មាននេះត្រូវបាមលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោក Jim Ye តំណាងក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោងSuper App សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើប្រព័ន្ធ គ្រប់គ្រងក្នុងវិស័យទេសចរណ៍រួមមាន៖១) ប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃ (Smart tourism management), ២) ប្រព័ន្ធគ្រប់គ្រងទិន្នន័យវិភាគទេសចរណ៍ (Tourism Data Analytics Dashboard​), ៣) ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ដោយប្រើប្រាស់បញ្ញាសប្បនិមិត្ត AI + Safety Management, ៤) កម្មវិធីsuper app tourism + AI។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីបានបង្ហាញនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ប្រទេសកម្ពុជាជាទេសចរណ៍ គោលដៅប្រកបដោយភាពឆ្លាតវៃ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនiSoftStone Information Technology (Group) Co., Ltd. និងក្រុមហ៊ុន IG Anachak Tech សិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here