សម្ព័ន្ធធនាគារពិភពលោកគាំទ្រការអភិវឌ្ឍន៍ទីផ្សារFOREX នៅកម្ពុជា

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោក ស៊ូ សុជាតិ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ​បានជួបពិភាក្សាការងារជាមួយ​សម្ព័ន្ធធនាគារពិភពលោក (WBG) ​នៅរដ្ឋធានីវ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក។

ជំនួបពិភាក្សានេះធ្វើឡើង ដើម្បីពិភាក្សាពីវឌ្ឍនភាព​នៃការរៀបចំបទប្បញ្ញត្តិ នៃ​ការអភិវឌ្ឍ​ទីផ្សារ​ឧបករណ៍និស្សន្ទ ​ផែនការសកម្មភាពការកសាងសមត្ថភាព និងជំហានបន្ទាប់។ ព្រមទាំងការ​បន្តគាំទ្ររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុង​ការលើកកម្ពស់ការអភិវឌ្ឍ​ទីផ្សារមូលបត្រ​របស់​ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ូ សុជាតិ ​មានប្រសាសន៍ថា ​កម្ពុជាមានកិច្ចសហប្រតិបត្តិការ​ ក្នុង​ការលើកកម្ពស់ទីផ្សារ​ឧបករណ៍​និស្សន្ទ ជាមួយ​សម្ព័ន្ធធនា​គារ​ពិភពលោក ​(WBG)​។ ​

គម្រោងនេះ ​សហការ​ជាមួយ​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC ​)​ ដែលជាផ្នែកមួយនៃសម្ព័ន្ធធនា​គារ​ពិភពលោក ​(WBG)​ មានការ​កែសម្រួល​បទបញ្ញត្តិ ​និង​ការជំរុញការយល់ដឹងពាក់ព័ន្ធទីផ្សារ​ឧបករ​ណ៍​និស្សន្ទនៅកម្ពុជា។​

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ​បានស្នើឱ្យ​មានពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ក្នុងការអភិវឌ្ឍទីផ្សារ​ឧបករណ៍និស្សន្ទនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here