ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងរ៉ែ និង ថាមពលបានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោន ពីការដ្ឋានរ៉ែក្នុងខេត្តចំនួន៦ មានព្រះវិហារ កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ និងបាត់ដំបង។
ក្រៅពីរ៉ែមាស រ៉ែថ្ម និងខ្សាច់សំណង់ក៏ជាផលិតផលសំខាន់ ក្នុងការធានានិរន្តរភាព នៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យ ផងដែរ។ ការណ៍នេះ បានរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់តូចធំនានាទូទាំងប្រទេស។
របាយាការណ៍ពីក្រសួងរ៉ែបានឲ្យដឹងទៀតថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគ ក្នុងវិស័យរ៉ែប្រមាណ២៨៩០លានដុល្លារ ដែលបានបង្កើតការងារដល់ពលរដ្ឋ ក្នុងស្រុកប្រមាណ១២, ១៣០នាក់។
ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ ក្នុងរយៈពេល១០ឆ្នាំមកនេះ(ពីឆ្នាំ២០១៥-២០២៥) ដែលកម្ពុជាទទួលបាន គឺកើនឡើងពី ១៣,១០លានដុល្លារ ក្នុងឆ្នាំ២០១៦ ដល់១៣៥,៥៥លានដុល្លារ ក្នុងឆ្នាំ២០២៥៕










