ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងទេសចរណ៍ រៀបចំការប្រឡងវិញ្ញាសាសរសេរ សម្រាប់ការជ្រើសរើសបេក្ខជន បេក្ខនារី ចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់ ឆ្នាំ២០២៦។
យោងតាមផេករបស់ក្រសួងបានឲ្យដឹងថា ការជ្រើសរើសនេះ សម្រាប់វគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ និងថ្នាក់តំបន់ (រាជធានីភ្នំពេញ និងតំបន់ជុំវិញ) ជំនាន់ទី២១។ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យធនធានមនុស្ស រាជធានីភ្នំពេញ។
– ការពិនិត្យបញ្ជីឈ្មោះ៖ សូមអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ១០:០០ នាទីព្រឹកតទៅ (បន្ទប់ប្រឡងស្ថិតនៅជាន់ទី៨)។
– ការណែនាំ៖ បេក្ខជនត្រូវមកជួបជុំគ្នានៅជាន់ទី៩ មុនចូលបន្ទប់ប្រឡង ដើម្បីស្ដាប់ការណែនាំអំពីបទបញ្ជាផ្ទៃក្នុង។
– ឯកសារ និងសម្លៀកបំពាក់៖ ត្រូវយកសាលាកបត្រឯកត្តជនមកជាមួយ និងស្លៀកពាក់អាវពណ៌ស ឬពណ៌ផ្ទៃមេឃ។
– វិញ្ញាសាផ្ទាល់មាត់៖ នឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
– កំណត់សម្គាល់៖ អាហារដ្ឋានស្ថិតនៅជាន់ទី២។
បេក្ខជនទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យយកទូរសព្ទដៃ iPad, Tablet, Smart Watch ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត៕









