ក្រសួងនិងទូតកាណាដារួមគ្នាបើកវគ្គបណ្តុះបណ្តាល Cambodia-UNIDIR Cyber Capacity-Building and Policy

ដោយៈ ម៉ាណា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកលីវ សុផាណារិទ្ធិ និងលោក Christian DesRoches ឯកអគ្គ​រដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and  Policy Training”។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវ​ជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research – UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសាយប័រ មកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនសរុបចំនួន៣៨នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលរៀបចំឡើងមានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរបស់ ក.ប.ទ. ជាមួយនិងUNIDIR ក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលវគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័ររបស់កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពអភិវឌ្ឍគោលនយោបាយ កិច្ចការពារ និងការឆ្លើយតបបន្ទាន់នៃសន្តិសុខសាយប័រ ជាពិសេសលើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ បរិយាកាសឌីជីថលដែលមានសុវត្ថិភាព ស្ថិរភាព និងទំនុកចិត្ត ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចឌីជីថល កាន់តែទូលំទូលាយរបស់កម្ពុជា។

ជាមួយគ្នានេះ លោកលីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា ក.ប.ទ. បាននឹងកំពុងបន្តពង្រឹងកិច្ចសហការជាមួយ UNIDIR និងដៃគូអន្តរជាតិ ដើម្បីជំរុញការកសាងសមត្ថភាពសន្តិសុខសាយប័រ និងលើកកម្ពស់អាកប្បកិរិយា ប្រកបដោយទំនួលខុសត្រូវក្នុងលំហសាយប័រ និងសូមអរគុណចំពោះកិច្ចសហការ និងគាំទ្រពីរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលយកចិត្តទុកដាក់ និងមានកិច្ចសហការល្អ ព្រមទាំងគាំទ្រដល់គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here