ដោយៈ ចំណាន
ភ្នំពេញៈ លោកប៊ុន សុផាត អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីបែបបទ និងនីតិវិធីក្នុងការចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានជំនិះដែលជាកម្មវត្ថុ នៃការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។
កិច្ចប្រជុំពិនិត្យ និងពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីកំណត់អំពីបែបបទ និងនីតិវិធីក្នុងការចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានជំនិះ ដែលត្រូវបានចាត់ចែងជាបណ្ដោះអាសន្ន ស្របតាមច្បាប់ស្ដីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក និងធានាដល់ការអនុវត្តចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុ ចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ៕








