ដោយៈ ចំណាន
ភ្នំពេញៈ ការកាន់កាប់សណ្ឋាគារក្នុងឆ្នាំ២០២៥ -២០២៦ សម្រាប់ទីក្រុងភ្នំពេញ និងសៀមរាប ដោយផ្អែកលើរបាយការណ៍ និងទិន្នន័យទីផ្សារចុងក្រោយបំផុត។
និន្នាការទូទៅរបស់ប្រទេសកម្ពុជា (បរិបទ)
ការកាន់កាប់សណ្ឋាគារនៅកម្ពុជា បានងើបឡើងវិញយ៉ាងខ្លាំងបន្ទាប់ពីជំងឺកូវីដ ដោយឈានដល់ប្រហែលចន្លោះពី៧៧ ទៅ៧៨% ក្នុងឆ្នាំ ២០២៤ (មធ្យមភាគជាតិ)។
ប៉ុន្តែនៅឆ្នាំ២០២៥ -២០២៦ អត្រាគ្របដណ្តប់ការប្រើប្រាស់ មានសភាពមិនស្មើគ្នាទេ ដោយសារតែលំហូរទេសចរណ៍ចុះខ្សោយ និងបញ្ហាក្នុងតំបន់។
ស្ថានភាពនេះ ធ្វើឲ្យការងើបឡើងវិញបានកើតឡើង ប៉ុន្តែមិនទាន់មានស្ថេរភាពនៅឡើយទេ។
១ ភ្នំពេញ (រាជធានីអាជីវកម្ម និងទេសចរណ៍ចម្រុះ)
តួលេខជាក់ស្តែងចុងក្រោយបំផុត នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦នេះ អត្រាប្រើប្រាស់បន្ទប់សរុបក្នុងទីផ្សារសណ្ឋាគារ មានចន្លោះពី៦៥ទៅ៧០ភាគរយ នៃការស្នាក់នៅជាមធ្យម (សណ្ឋាគារធម្មតា)។
របាយការណ៍មួយចំនួនបង្ហាញថា សណ្ឋាគារកម្រិតផ្កាយ៣ មានអត្រាគ្របដណ្តប់ការប្រើប្រាស់ ប្រមាណ៤៥ភាគរយប៉ុណ្ណោះ ប៉ុន្តែសណ្ឋាគារ ស្ថិតទីតាំងល្អ អត្រាគ្របដណ្តប់ការប្រើប្រាស់បន្ទប់សរុប មានចន្លោះពី៧០ ទៅ៨០ភាគរយ។
ស្ថានភាពនេះត្រូវបានជំរុញដោយកត្តាមួយចំនួនដួចជា ទី១ ការធ្វើដំណើរអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ជនបរទេស ទី២ ពឹងផ្អែកតិចជាង លើទេសចរណ៍ជាងសៀមរាប ប៉ុន្តែយ៉ាងណាវានៅតែមានតម្រូវការ និងបញ្ហាប្រឈមនៃការផ្គត់ផ្គង់លើសនៅក្នុងផ្នែកខ្លះ។
២ សៀមរាប (ទីផ្សារដែលពឹងផ្អែកលើវិស័យទេសចរណ៍)
តាមរបាយការណ៍ចុងក្រោយបំផុតនៃឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ អត្រាគ្របដណ្តប់ការប្រើប្រាស់បន្ទប់សរុប មានចន្លោះពី៦០ ទៅ៦៦ភាគរយ សម្រាប់សណ្ឋាគារខ្នាតមធ្យម និងមិនសូវប្រណីត។
ការងើបឡើងវិញមានល្បឿនយឺត និងប្រែប្រួលនេះ គឺដោយសារ សមត្ថភាពហោះហើរនៅតែទាបជាងមុន វិបត្តិជំងឺCOVID ការជួលរយៈពេលខ្លី (ស្តង់ដារ Airbnb)។
ស្ថានភាពនេះប្រែប្រួលតានរដូវកាលដូចជា រដូវកាលមានភ្ញៀវទេសចរណ៍ខ្ពស់( high Season) ក្នុងចន្លោះខែវិច្ឆិកា ដល់ខែមករា រៀងរាល់ឆ្នាំ។
ស្ថានភាពពិតនៃវិស័យបដិសណ្ឋារកិច្ចនេះ កំពុងងើបឡើងវិញ ប៉ុន្តែនៅតែផុយស្រួយ៕










