ខេត្តព្រះសីហនុលើកកំពស់កិច្ចសហប្រតិបត្តិការជាមួយខេត្ត និងទីក្រុង១របស់ប្រទេសចិន

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ ជាមួយខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំជាសហប្រធានដោយ លោក សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ស៊ាងជុន (Jin Shangjun) អគ្គនាយករងមន្ទីរការបរទេសខេត្តជាំងស៊ូ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធរបស់ភាគីទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ក្នុងការបង្កើនទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងបី រួមមាន ខេត្តព្រះសីហនុ ខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី។ ជាពិសេស កិច្ចប្រជុំបានផ្តោតលើការពិនិត្យវាយតម្លៃលទ្ធផល នៃការអនុវត្តការងារកន្លងមកក្នុងឆ្នាំ២០២៥ ព្រមទាំងការពិភាក្សាអំពីទិសដៅ និងគម្រោងអាទិភាពសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here