ដោយៈ ចំណាន
ភ្នំពេញៈ ប្រព័ន្ធគាំទ្រផ្លូវរត់ខ្សែអគ្គិសនី(Cable Tray Systems) ដែលត្រូវបានចុះក្នុងបញ្ជីរUL និងអនុលោមតាមស្តង់ដារអន្តរជាតិដូចជា NEMA BI 50015 កំពុងត្រូវបានយកមកប្រើប្រាស់កាន់តែច្រើន នៅក្នុងវិស័យសំណង់នៅកម្ពុជា។
ការប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីបង្កើនសុវត្ថិភាពប្រពន្ធ័អគ្គិសនី និងភាពជឿជាក់ នៃប្រព័ន្ធអគ្គិសនីក្នុងរយៈពេលវែង។ ខណៈពេលដែលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពុងមានសម្ទុះលឿន ការប្រើប្រាស់សម្ភារៈ MEP ដែលមានវិញ្ញាបនបត្របញ្ជាក់គុណភាព កំពុងក្លាយជាតម្រូវការដ៏សំខាន់ សម្រាប់ម្ចាស់គម្រោងអភិវឌ្ឍន៍ និងអ្នកម៉ៅការសំណង់នៅទូទាំងប្រទេស។
វិស័យសំណង់របស់កម្ពុជា នៅតែបន្តពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដែលជំរុញដោយនគរូបនីយកម្ម និងការកើនឡើងនៃវិនិយោគទុនពីបរទេស។
ទន្ទឹមនឹងការរីកចម្រើននេះ មានការកើនឡើងនូវតម្រូវការសម្រាប់ប្រព័ន្ធអគារ ដែលឆ្លើយតបនឹងស្តង់ដារសុវត្ថិភាព និងប្រសិទ្ធភាពការងារស្តង់ដារអន្តរជាតិ ជាពិសេសនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធមេកានិក និងអគ្គិសនី (MEP)។
អ្នកជំនាញបាននិយាយថា នៅក្នុងការសាងសង់សំណង់បែបទំនើប ប្រព័ន្ធMEP បំពេញតួនាទីយ៉ាងសំខាន់ ក្នុងការធានានូវស្ថិរភាព និងប្រតិបត្តិការរយៈពេលវែងរបស់អគារ។ នៅក្នុងប្រព័ន្ធទាំងនេះ ប្រពន្ធ័គាំទ្រផ្លូវរត់ខ្សែអគ្គិសនី គឺជាសមាសភាគដ៏ចាំបាច់ ដែលត្រូវបានប្រើប្រាស់ដើម្បីរៀបចំ ការពារ និងទ្រទ្រង់បណ្តាញខ្សែភ្លើងអគ្គិសនី។
ការយកផលិតផលដែលត្រូវបានចុះក្នុងបញ្ជីUL មកប្រើប្រាស់ ជួយបង្កើនសុវត្ថិភាពក្នុងប្រតិបត្តិការ ព្រមទាំងគាំទ្រដល់ការអនុលោមតាមតម្រូវការគម្រោងកម្រិតអន្តរជាតិ៕










