បញ្ហារបស់ “គយ” ត្រូវបានយកមកជជែកដោយមន្រ្តី និងវិស័យ ឯកជន

ដោយៈ ម៉ាណា

    ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស​ទាំង៤ “វិស័យគយ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន  ដែលដឹកនាំដោយសហប្រធាន ក្រុមការងារបច្ចេកទេសនៃវិស័យគយ។

ចូលរួមនាឱកាសនោះ មាន ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ សហប្រធានក្រុមការងារបច្ចេកទេសទី២ តំណាងផ្នែកឯកជន ឧកញ៉ាបណ្ឌិតគួច ផេង សហប្រធានក្រុមការងារបច្ចេទសទី៣ និងតំណាងក្រុមការងារបច្ចេកទេសទី៤  តំណាងផ្នែកជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារតំណាបច្ចេកទេសទាំង៤ តំណាងផ្នែកឯកជន​ តំណាងគ្រឹះ​ស្ថានសមាគម ក្រុមហ៊ុនឯកជន និងអ្នកកពាក់ព័ន្ធដែលជាសមា​ជិកនៃក្រុមការងារបច្ចេកទេស ផ្នែកឯកជនជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រ​ឈមថ្មីៗបន្ថែមទៀតក្នុងវិស័យគយ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន ទី១ បញ្ហាក្នុងការចំណាយលើ Customs Clearances, ទី២. ការធ្វើប្រតិភូកម្មអំណាច ទៅមន្ត្រីគយថ្នាក់ក្រោម ទី ៣. ការប្រកាសយថាប្រភេទផលិតផលនាំចូល ទី៤. ការនាំចូលផលិតផលស្វាយចន្ធី ដែលមិនមានគុណភាពប្រកួតប្រជែងជាមួយនឹងផលិតផលក្នុងស្រុក  ទី៥. នីតិវិធីគយក្នុងការនាំចេញ ផលិតផលកសិ​កម្ម រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here