ក្រសួងរៀបចំនិតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំសេវាដឹកជញ្ជូនសាធារណៈតាមផ្លូវគោក និងផ្លូវដែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិគ្រោះយោ​បល់លើកទី២ ស្ដីពីនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ ណែនាំស្ដីពីបរិយាបន្នពិការភាព នៅក្នុងសេវាដឹកជញ្ជូនសាធារណៈតាមផ្លូវគោក និងផ្លូវដែក។

លោកមាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារសកម្មភាពជនពិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ ស្ដីពីនីតិវិធីចងក្រងសៀវភៅមគ្គុទ្ទេសក៍ណែនាំស្ដីពី បរិយាបន្នពិការភាពនៅក្នុងសេវាដឹកជញ្ជូនសាធារណៈតាមផ្លូវគោក និងផ្លូវដែក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ លោកស្រី Meloney Lindberg តំណាងអង្គការមូលនិធិអាស៊ី តំណាងអង្គការជនពិការកម្ពុជា មន្ត្រីជំនាញ និងមន្ត្រីស្ម័គ្រចិត្ត សរុបចំនួន ២៦រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមាស ម៉ូនីកា បានផ្តល់អនុសាសន៍ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន នាយកដ្ឋាន លេខាធិការដ្ឋាននៃក្រុមការងារមនុស្សចាស់-ជនពិការ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវធ្វើកិច្ចសហការ និងសម្របសម្រួល ក្នុងការចងក្រងសៀវភៅមគ្គុទ្ទេសក៍ ណែនាំស្ដីពីបរិយាបន្នពិការភាព នៅក្នុងសេវាដឹកជញ្ជូនសាធារណៈ តាមផ្លូវគោក និងផ្លូវដែក ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបទដ្ឋានគតិយុត្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្របទៅតាមការណែនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីទុកជាប្រយោជន៍ សម្រាប់ការអនុវត្តគម្រោងរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈតាមផ្លូវគោក និងផ្លូវដែក។

សៀវភៅមគ្គុទ្ទេសក៏ណែនាំនេះ មិនត្រឹមតែបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំបំពាក់បរិក្ខារ និងស្លាកសញ្ញាប្រើប្រាស់សម្រាប់ជនពិការ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារ ប៉ុន្តែក៏ជាមូលដ្ឋានបច្ចេកទេសឌីស្សាញឱ្យមានបរិយាបន្ន នៅក្នុងយានយន្តដឹកជញ្ជូនសាធារណៈ នៅទីធ្លាចំណតរង់ចាំសម្រាប់អ្នកដំណើរ និងនៅតាមទីធ្លាលំហសាធារណៈ ស្របតាមការណែនាំដូចមានចែងនៅច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងតាមការណែនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here