រដ្ឋមន្រ្តីពាណិជ្ជកម្មគាំទ្រដល់សកម្មភាពសមាគមសហគ្រិនស្រ្តីកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) ដឹកនាំដោយលោកជំទាវ ចាន់ ភារី ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ សមាគមសហគ្រិនស្រ្តីកម្ពុជា និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់អំពីតួនាទី កិច្ចខិតខំប្រឹងប្រែងរបស់សមាគមស្រ្តី ក្នុងការលើកកម្ពស់សហគ្រិនស្រ្តី  និងអំណាចស្រ្តី ក្នុងការជំរុញការចូលរួមរបស់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសនោះដែរ លោកជំទាវប្រធានសមាគមសហគ្រិនស្រ្តី បានរាយការណ៍អំពីសម្មិទ្ធិផល ការងារសម្រេចបានសំខាន់ៗនៅក្នុងឆ្នាំ២០២៥ នៅក្នុងការជួយគាំទ្រ និងលើកស្ទួយដល់សហគ្រិនស្រ្តីឱ្យមានភាពប្រកួតប្រជែង និងការចូលរួមក្នុងទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមកន្លងមក និងបានជម្រាបជូនដល់គណប្រតិភូនូវសម្មិទ្ធិផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញនូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ដោយផ្តោតសំខាន់លើសហគ្រិនស្រ្តី ព្រមទាំងបានការគាំទ្រ នូវគំនិតផ្គួចផ្តើមថ្មីៗរបស់សមាគម ជាពិសេសការរៀបចំវេទិកាWEE Market Hub ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here