រមណីយដ្ឋានព្រែកកាំពីផលិតផលទេសចរណ៍ដ៏ស្រស់បំព្រង នៃទឹកដីខេត្តក្រចេះ

ដោយៈ ម៉ាណា

    ក្រចេះ, រមណីយដ្ឋានព្រែកកាំពី គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលមានសម្រស់ទេសភាពទឹកទន្លេដ៏ស្រស់បំព្រង និងជាទីជម្រកដ៏សុខសាន្ត សម្រាប់សត្វផ្សោតទឹកសាបនៅខេត្តក្រចេះ។

កាលពីសប្តាហ៍មុន លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកវ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើ​ញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅរមណីយដ្ឋានព្រែកកាំពី ស្ថិតនៅក្នុងឃុំសំបុក​ ស្រុកចិត្របុរី​ ខេត្តក្រចេះ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល អមដោយទេសភាពស្រស់ស្អាត និងជាតំបន់អភិរក្សសត្វផ្សោតទឹកសាប ដែលមានតម្លៃខ្ពស់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ពិសេសការចុះពិនិត្យនេះផ្តោតសំខាន់ លើសេវាកម្មទេសចរណ៍ បរិស្ថានជុំវិញ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ព្រមទាំងជំរុញការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ឱ្យកាន់តែមានគុណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការចុះពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងការការពារធនធានធម្មជាតិ ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here