តើប្រព័ន្ធEIRដែលដាក់ដំណើរការដោយរដ្ឋាភិបាលដើរតួនាទីដូចម្តេច និងមានសារៈសំខាន់បែបណា?

ដោយៈ ចំណាន

    ភ្នំពេញៈ ប្រព័ន្ធEIR គឺជាថ្នាលឌីជីថលដែលមានសុវត្ថិភាព អន្តរប្រតិបត្តិការ និងងាយស្រួលក្នុងការប្រើប្រាស់ ដែលជាឃ្នាស់ឌីជីថលជំនួសឱ្យការកត់ត្រាប្រវត្តិ នៃការចាក់ថ្នាំបង្ការដោយដៃ និងប្រើក្រដាស ទៅជាការកត់ត្រាតាមប្រព័ន្ធឌីជីថល ដោយស្វ័យប្រវត្តិ។

ប្រព័ន្ធនេះរួមមាន (១) កាលវិភាគផ្តល់ថ្នាំបង្ការសម្រាប់ទារក អាយុក្រោម២ឆ្នាំ (Routine Vaccination) (២) ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV Vaccines) សម្រាប់កុមារីអាយុ៩ឆ្នាំ(៣) ការផ្តល់វ៉ាក់សាំងតេតាណូស និងខាន់ស្លាក់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ អាយុចាប់ពី១៥ឆ្នាំ ដល់៤៤ឆ្នាំ និង(៤) វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដូចជាវ៉ាក់សាំងកូវីដ-១៩ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធEIR មានមុខងារសំខាន់ៗ ដូចជា (១) បង្កើតគណនីនៃការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋ និងអាចស្វែងរកព័ត៌មាននៃការចាក់ថ្នាំបង្ការបានយ៉ាងងាយស្រួល និងឆាប់រហ័ស (២) កត់ត្រាប្រវត្តិនៃការទទួលថ្នាំបង្ការរបស់ទារក កុមារ និងប្រជាពលរដ្ឋទូទៅ និងកាលវិភាគដែលនឹងត្រូវទទួលថ្នាំបង្ការបន្ទាប់ (៣) តាមដាននិងផ្ទៀងផ្ទាត់ប្រវត្តិនៃការទទួលថ្នាំបង្ការ គ្រប់ប្រភេទដោយស្វ័យប្រវត្តិ ដើម្បីជំនួសឱ្យការកត់ត្រាក្នុងទម្រង់ជាក្រដាស និង(៤) អាចចូលទៅពិនិត្យ មើល និងទាញយករបាយការណ៍ប្រចាំខែ អំពីទិន្នន័យអ្នកទទួលថ្នាំបង្ការ ដើម្បីជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

ដោយឡែក ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ដូចជា (១) មើលទីតាំងនៃមូលដ្ឋាន សុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា (២) ស្វែងយល់ពីទំហំ និងប្រភេទនៃមូលដ្ឋានសុខាភិបាល ឯកជននីមួយៗ (ចំ​នួននិងប្រភេទបុគ្គលិក ប្រភេទនៃមូលដ្ឋានសុខាភិបាល និងប្រភេទសេវា) និង (៣) តាមដានស្ថានភាព និងភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជន។

ប្រព័ន្ធHFMIS នេះ មានមុខងារសំខាន់ៗ ដូចជា (១) បច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានសុខាភិបាល (២) ស្ថិតិនៃស្ថានភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជននីមួយៗ រួមមាន អាជ្ញាបណ្ណកំពុងមានសុពលភាព អាជ្ញាបណ្ណជិតផុតសុពលភាព (រយៈពេលយ៉ាងតិចជាង៩០ថ្ងៃ) និងអាជ្ញាបណ្ណផុតសុពលភាព (៣) ផ្ទាំងសម្រាប់បែងចែងប្រភេទមូលដ្ឋានសុខាភិបាល (៤) ផ្ទាំងសម្រាប់បែងចែកតាមខេត្ត-ស្រុក (៥) បញ្ជីឈ្មោះមូលដ្ឋានសុខាភិបាល និង (៦) ស្វែងរកទីតាំងនៅលើ Google Map៕

LEAVE A REPLY

Please enter your comment!
Please enter your name here